បន្ទាប់ពីសិក្សាវគ្គសិក្សានេះ លោកអ្នកនឹង ៖
- អាចដឹងពីតួនាទី និងមុខងារផ្សេងៗរបស់គ្រូលើបណ្ដាញ នៅក្នុងសហគមន៍រៀននិម្មិត ។
- អាច ដឹង និងអាចប្រើប្រាស់ដំណើរការនៃការទំនាក់ទំនងផ្សេងៗ យ៉ាងមានប្រសិទ្ធិភាព ព្រមទាំងអាចស្វែងយល់អំពីប្រភេទអ្នកចូលរួមផ្សេងៗ ដែលនឹងជួបប្រទះ នៅក្នុងការរៀនតាមរយៈអេឡិច-ត្រូនិក ។
- អាច ដឹង និងអាចដោះស្រាយនូវបរិយាកាសសង្គម និងលក្ខណៈអន្តរវប្បធម៌ផ្សេងៗ នៅក្នុងវគ្គសិក្សា សម្រាប់ការរៀនតាមរយៈអេឡិចត្រូនិក ។
- អាចដឹង និងអាចប្រើប្រាស់ទម្រង់ផ្សេងៗរបស់មេឌៀ សម្រាប់ធ្វើការទំនាក់ទំនង កំឡុងពេលបង្រៀន ។
- អាចដឹង និងអាចអនុវត្តនូវជំហានផ្សេងៗ ក្នុងការគ្រប់គ្រងវគ្គសិក្សា និងសិស្ស ។