មេរៀនទី១
-
សេចក្តីផ្តើម
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតអ៊ីមែលផ្លូវការសម្រាប់បុគ្គលិកអប់រំដែលកំពុងបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងលោកគ្រូ អ្នកគ្រូ ទាំងអស់នៅគ្រប់កម្រិតភូមិសិក្សា។ អ៊ីមែលផ្លូវការនេះត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ដែលជាសេនាធិការរបស់របស់ក្រសួងអប់រំ យុវជន និងកីឡាទៅលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ យុវជន និងកីឡា។បុគ្គលិកអប់រំម្នាក់មានសិទ្ធទទួលបានអាសយដ្ឋានអ៊ីមែលផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាចំនួនមួយតាមរយៈការស្នើសុំបង្កើតមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។
គោលបំណង- ការស្វែងយល់អំពីអ៊ីមែលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា
- ការស្នើសុំអ៊ីមែលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា
- ការចូលប្រើប្រាស់អ៊ីមែលផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា
- ស្វែងយល់ពីផ្ទាំងកម្មវិធីអ៊ីមែល
- ការផ្ញើ និងទទួលអ៊ីមែល
ចុចតំណខាងក្រោមដើម្បីចូលទៅកាន់មេរៀន
-