កំពុងដំណើរការ
Click if page fails to load

  • វគ្គសិក្សា ស្ដីពីការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក


    សេចក្ដី​ផ្ដើម

                ការ​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គឺ​ជា​បំណិន​ថ្មី ដែល​តម្រូវ​ឱ្យ​អ្នក​អប់រំ​ទូទៅ នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នា​ពេល​បច្ចុប្បន្ន​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​បំពេញ​បន្ថែម​ជាមួយ​និង​ជំនាញ​វិជ្ជា​ដែល​លោក​គ្រូ អ្នក​គ្រូ​មាន​ដើម្បី​លើក​កម្ពស់​គុណ​តម្លៃ គ្រូ​បង្រៀន​សតវត្ស​ទី២១។ វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ស្ដីពី "ការ​បង្រៀន​ពី​​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក" នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ ការ​ប្រើប្រាស់ Google Workspace for Education ដែល​រួម​មាន ការ​ប្រើប្រាស់​អ៊ីមែល​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ការ​ប្រើប្រាស់ Google Classroom និង​ការ​ប្រើប្រាស់ Google App សម្រាប់​ការអប់រំ​មួយ​ចំនួន​ទៀត ​ដែល​ជួយ​ឱ្យ​លោក​គ្រូ អ្នក​គ្រូ​មាន​លទ្ធភាព​យក​ទៅ​បង្រៀន​សិស្ស​ក្រោយ​ពី​ចប់​វគ្គ​សិក្សា​នេះ។


    គោល​បំណង

                វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ពី​ការ​រៀន និង​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បង្កើត​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​គណៈ​គ្រប់គ្រង លោក​គ្រូ អ្នក​គ្រូ នូវ​ជំនាញ៖

    •    ប្រើប្រាស់ Google Classroom សម្រាប់​បង្កើត គ្រប់គ្រង​ថ្នាក់រៀន បង្រៀន និង​រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

    •    ប្រើប្រាស់ Google Workspace for Education សម្រាប់​ចែក​រំលែក​ឯកសារ​បង្រៀន ធ្វើ​សំណួរ​ស្ទង់​សមត្ថភាព​សិស្ស និង​ការ​ស្រង់​អវត្តមាន​សិស្ស។

    •    ការ​រៀប​ចំវីដេអូ​បង្រៀន​ផ្ទាល់​រវាង​គ្រូ និង​សិស្ស តាមរយៈ Video conference ដោយ​ប្រើប្រាស់ Google Meet

    •    របៀប​ផលិត​​​វីដេអូ​បង្រៀន​​ពី​ចម្ងាយ និង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

    •    បច្ចេកទេស​ប្រើប្រាស់​សម្ភារៈ ​ ICT ដែល​មាន​ស្រាប់​នៅ​តាម​សាលារៀន​នីមួយៗ

    លទ្ធផលរំពឹងទុក

    •    គណៈ​គ្រប់គ្រង​សាលារៀន​មាន​លទ្ធភាព​គ្រប់គ្រង​ថ្នាក់​រៀន​ពី​ចម្ងាយ​ទាំង​អស់ និង​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​អំពី​ដំណើរ​ការ​នៃ​ការ​បង្រៀន​តាម​ថ្នាក់​នីមួយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

    •    គ្រូ​បង្រៀន​មាន​សមត្ថភាព​ប្រើប្រាស់​កម្មវិធី​បង្រៀន​ពី​ចម្ងាយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ជា​ស្តង់​ដា​អន្តរជាតិ

    •    គ្រូ​បង្រៀន​មាន​សមត្ថភាព​ផលិត​មេរៀន​បង្រៀន​ជា​ឌីជីថល សម្រាប់​ការ​បង្រៀន​របស់​ខ្លួន

    •    ធ្វើ​ឱ្យ​ការ​បង្រៀន​សិស្ស​មាន​ភាព​ងាយ​ស្រួល និង​លទ្ធផល​អាច​ទទួល​យក​បាន

    •    សិស្ស​ងាយ​ស្រួល​រៀន​ជាមួយ​គ្រូ និង​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ជាប្រចាំ​រវាង​គ្រូ និង​សិស្ស


    វគ្គបណ្តុះបណ្តាលនេះសម្រាប់

                គ្រូ​បង្រៀន​គ្រប់​កម្រិត​ភូមិ​សិក្សា គណៈ​គ្រប់គ្រង​សាលារៀន និង​អ្នក​អប់រំ​ទូទៅ​ដែល​មាន​ចំណេះ​ដឹង​មូលដ្ឋាន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ទៅ​លើ​ភាសា​អង់គ្លេស ដែល​មាន​បំណង​ចង់​អភិវឌ្ឍ​បន្ថែម​នូវ​ជំនាញ ការ​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

    មាតិកាមេរៀន

    •    មេរៀនទី១៖ ការប្រើប្រាស់អ៊ីមែល​ផ្លូវការ​របស់​ក្រសួងអប់រំ យុវជន និងកីឡា

    •    មេរៀនទី២៖ ការ​ប្រើប្រាស់​កម្មវិធី Google Drive

    •    មេរៀនទី៣៖ ការ​ប្រើ​ប្រាស់កម្មវិធី Google Docs

    •    មេរៀនទី៤៖ ការ​ប្រើ​ប្រាស់​កម្មវិធី Google Sheets

    •    មេរៀនទី៥៖ ការ​​ប្រើប្រាស់កម្មវិធី Google Slides

    •    មេរៀនទី៦៖ ការ​ប្រើប្រាស់​កម្មវិធី Google Forms

    •    មេរៀនទី៧៖ ការ​ប្រើប្រាស់​កម្មវិធី Google Meet

    •    មេរៀនទី៨៖ ការ​ប្រើប្រាស់​កម្មវិធី Google Classroom

    •    មេរៀនទី៩៖ បច្ចេកទេស​ងាយ​ៗ​ក្នុង​ការ​ផលិត​វីដេអូ​បង្រៀន


    វិធី​សាស្ត្រ​ក្នុង​ការ​បណ្ដុះបណ្ដាល

    •    សិក្ខាកាម​ត្រូវ​ចូលរួម​​វគ្គ​បណ្ដុះបណ្ដាល​នៅ​ពេល​ព្រឹក​តាម​រយៈ Video Conference ចាប់​ពី​ម៉ោង ៧:០០-១១:៣០ ចំនួន​បី​ថ្ងៃ​ជាប់ៗ​គ្នា តាម​កាលបរិច្ឆេទ​ដែល​បាន​កំណត់។

    •    ពេល​រសៀល សិក្ខាកាម​អនុវត្ត​មេរៀន និង​រៀន វគ្គ​សិក្សា ការ​បង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​រយៈ​អនុគេហទំព័រ elearning.moeys.gov.kh ឬ​តាម​តំណ​ភ្ជាប់​ដែល​ក្រុមការងារ​បាន​ជូន។

    •    សិក្ខាកាម​ត្រូវ​ធ្វើ​កិច្ចការ​ផ្ទះ និង​សំណួរ​តេស្ត​សមត្ថភាព​ដើម្បី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ជោគជ័យ​


    វិញ្ញាបនបត្រ

    សិក្ខាកាម​ដែល​បាន​ចាត់​តាំង​ឱ្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ជា​មួយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នឹង​បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​យ៉ាង​ទៀងទាត់ បាន​ធ្វើ​កិច្ចការ​ផ្ទះ និង​សំណួរ​តេស្ត​វាយ​តម្លៃ យ៉ាង​ហោច​ណាស់​ជាប់​មធ្យមភាគ ៥០% ឡើង ទើប​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ដែល​ចេញ​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា។

          

                  

    សូមចុចលើមេរៀនខាងក្រោមដើម្បីចូលសិក្សា


  • មេរៀនទី១

  • មេរៀនទី២

  • មេរៀនទី៣

  • មេរៀនទី៤

  • មេរៀនទី៥

  • មេរៀនទី៦

  • មេរៀនទី៧

  • មេរៀនទី៨

  • មេរៀនទី៩