• មេរៀនទី១

    • សេចក្តីផ្តើម


      ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​បង្កើត​អ៊ីមែល​ផ្លូវការ​សម្រាប់​បុគ្គលិក​អប់រំ​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​អង្គភាព​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​លោក​គ្រូ អ្នក​គ្រូ ទាំង​អស់​នៅ​គ្រប់​កម្រិត​ភូមិ​សិក្សា។ អ៊ីមែល​ផ្លូវការ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ជា​សេនាធិការ​របស់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៅ​លើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា។

      បុគ្គលិក​អប់រំ​ម្នាក់​មាន​សិទ្ធ​ទទួល​បាន​អាសយដ្ឋាន​អ៊ីមែល​ផ្លូវការ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន​មួយ​តាម​រយៈ​ការ​ស្នើសុំ​បង្កើត​មក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន។

      គោល​បំណង

      • ការ​ស្វែង​យល់​អំពី​អ៊ីមែល​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា
      • ការ​ស្នើសុំ​អ៊ីមែល​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា
      • ការ​ចូល​ប្រើ​ប្រាស់​អ៊ីមែល​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា
      • ស្វែង​យល់​ពី​ផ្ទាំង​កម្មវិធី​អ៊ីមែល
      • ការ​ផ្ញើ និង​ទទួល​អ៊ីមែល


      ចុចតំណខាងក្រោមដើម្បីចូលទៅកាន់មេរៀន