ការសិក្សាពីមុខវិជ្ជាគរុកោសល្យទូទៅ ជួយឱ្យសិស្សមានការអភិវឌ្ឍ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលជាមូលដ្ឋានគ្រឹះសម្រាប់គ្រូបង្រៀនធ្វើការបកស្រាយបំភ្លឺពីដំណើរការនៃការអភិវឌ្ឍបាតុភូតចិត្តរបស់សិស្សដើម្បីឱ្យការបង្រៀន និងរៀនទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពដោយជួយឱ្យគរុសិស្សចេះជ្រើសរើស និងប្រើប្រាស់វិធីសាស្ត្របង្រៀនសមស្របទៅតាមកម្រិតយល់ដឹងរបស់សិស្សនិងបណ្ដុះស្មារតីយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍវិជ្ជាជីវៈរបស់គរុសិស្ស ក្នុងការបង្រៀន និងរៀន។
ការសិក្សាមុខវិជ្ជាសីលធម៌វិជ្ជាជីវៈជួយឪ្យគរុសិស្សក្លាយជាមនុស្សដែលទទួលបានការអប់រំផ្លួវចិត្តល្អ មានចិត្ត អាណិត ស្រឡាញ់ ស្មោះត្រង់ មានយុត្តិធម៌ ចេះថ្លឹងថ្លែងគុណសម្បត្តិ និង គុណវិបត្តិរបស់សិស្ស។ រាល់ទង្វើនិងសកម្មភាពរបស់គ្រូទោះក្នុងសាលាក្តី ក្រៅសាលាក្តី គឺជាសកម្មភាពរបស់គ្រូម្នាក់ មិនមែនជាទង្វើផ្ទាល់ខ្លួនរបស់បុគ្គលឡើយ។ គ្រូត្រូវចៀសវាងនូវអំពើទាំងឡាយណាដែលនាំឪ្យខូចកិត្តយស សេចក្កីថ្លៃថ្នូរ ដែលនាំឪ្យអ្នកដទៃមើលងាយជាពិសេសគឺសិស្ស។ គ្រូបង្រៀនត្រូវមានសុទិដ្ឋិនិយម ខិតខំបំពេញភារកិច្ចឪ្យបានសម្រេចដើម្បីអនាគតកុមារនិងប្រទេសជាតិទាំងមូល។