ជម្រើសសម្រាប់ការចុះឈ្មោះ

ម៉ូឌុល​​នេះ​ត្រូវ​បាន​រៀបចំ​ឡើង សម្រាប់​សាស្ត្រាចារ្យ ឬ​អ្នក​ជំនាញ​ផ្នែក​សិក្សា​អប់រំ ដែល​មាន​ផែនការ​នឹង​គ្រប់គ្រង​វគ្គសិក្សា​តាម​រយៈ​អេឡិចត្រូនិក នៅ​ស្ថាប័ន​របស់​ខ្លួន ។ ម៉ូឌុល​​នេះ​នឹង​ផ្ដល់​ជូន​នូវ​ជំនាញ និង​វិធីសាស្ត្រ​គ្រប់គ្រង​គម្រោង​ជាក់ស្ដែង​មួយ ដែល​នឹង​អាច​យក​ទៅ​លៃតម្រូវ និង​អនុវត្ត​នៅ​ក្នុង​ស្ថាប័ន​អប់រំ​រៀងៗ​ខ្លួន ។


គោលបំណង​សំខាន់​ៗ​របស់​ម៉ូឌុល​នេះ មាន​ដូចជា ៖

  • ស្វែងយល់​អំពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​គ្រប់គ្រង​គម្រោង ដោយ​ផ្ដោត​សំខាន់​លើ​គម្រោង​វគ្គសិក្សា​តាម​រយៈ​អេឡិចត្រូនិក
  • ស្វែងយល់​អំពី​ជំហាន​សំខាន់ៗ នៃ​វដ្ដ​គម្រោង
  • សិក្សា​ស៊ី​ជម្រៅ​ទៅ​លើ​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​ផែនការ​គម្រោង​វគ្គសិក្សា​តាម​រយៈ​អេឡិចត្រូនិក
  • ស្វែងយល់​លម្អិត​ទៅ​លើ​ដំណើរការ និង​កិច្ចការ​ត្រូវ​បំពេញ នៅ​ពេល​អនុវត្ត​គម្រោង​វគ្គសិក្សា
  • ស្វែងយល់​អំពី​ការ​វាយតម្លៃ​គម្រោង​វគ្គសិក្សា
ការចុះឈ្មោះដោយខ្លួនឯង (សិស្ស)