វីដេអូណែនាំអំពីរបៀបប្រើប្រាស់
វីដេអូអំពីកញ្ចប់ឯកសារការសិក្សាបំប៉នបន្ថែមសម្រាប់គ្រូ និងសម្រាប់នាយកសាលាទី១
វីដេអូនេះ ណែនាំអំពីកញ្ចប់សិក្សាបំប៉នបន្ថែមដល់គ្រូបង្រៀន និងសម្រាប់នាយកសាលាទី១ បង្ហាញគោលបំណង និងលក្ខណៈសំខាន់ៗរបស់ឯកសារសិក្សាបំប៉នបន្ថែម ដែលក្រសួងអប់រំ កំពុងរៀបចំ។ ឯកសារនេះនឹងជួយគ្រូបង្រៀន រកឃើញការបាត់បង់ការរៀនសូត្ររបស់សិស្ស និងរៀបចំថ្នាក់សម្រាប់ការបង្រៀនបំប៉នបន្ថែមនេះ។
វីដេអូអំពីកញ្ចប់ឯកសារការសិក្សាបំប៉នបន្ថែមសម្រាប់គ្រូ ២
វីដេអូនេះ ពន្យល់គ្រូបង្រៀនអំពីវិធីប្រើប្រាស់កញ្ចប់ឯកសារសិក្សាបំប៉នបន្ថែមទី១។ វីដេអូ ណែនាំគ្រូបង្រៀន ឱ្យចេះដាក់តេស្តវាយតម្លៃវិនិច្ឆ័យបញ្ហា និងពីវិធីដាក់ពិន្ទុ។
វិធីដាក់ពិន្ទុលើការវាយតម្លៃគណិតវិទ្យា
វីដេអូនេះ បង្ហាញគ្រូបង្រៀនពីវិធីដាក់ពិន្ទុលើតេស្តវាយតម្លៃវិនិច្ឆ័យបញ្ហា ដោយលើកកញ្ចប់សិក្សាបំប៉នបន្ថែមថ្នាក់ទី៣ជាឧទាហរណ៍។
វីដេអូកញ្ចប់ឯកសារការសិក្សាបំប៉នសម្រាប់គ្រូ ភាគ៣
វីដេអូបង្ហាញគ្រូបង្រៀនអំពីវិធីវិភាគលទ្ធផលតេស្តវាយតម្លៃវិនិច្ឆ័យបញ្ហា នៅក្នុងកញ្ចប់ឯកសារទី១ និងអំពីវិធីដែលគ្រូបង្រៀនប្រើប្រាស់លទ្ធផលនេះ ដើម្បីរៀបចំថ្នាក់បង្រៀនបំប៉នបន្ថែម។
វីដេអូកញ្ចប់ឯកសារការសិក្សាបំប៉នបន្ថែមសម្រាប់គ្រូ (Excelsheet_ជម្រើស) (ភាគ៣)
វីដេអូនេះ បង្ហាញគ្រូពីវិធីប្រើប្រាស់តារាង អ៊ិចស្សែល សម្រាប់ស្រង់ពិន្ទុ (ជម្រើស) ដើម្បីវិភាគលទ្ធផលតេស្តវិនិច្ឆ័យបញ្ហាដែលបានផ្តល់ទៅសិស្ស។ គ្រូបង្រៀនណាដែលគិតថា ខ្លួនចេះប្រើប្រាស់តារាងអ៊ីចស្សែលនេះបាន ខ្លួនអាចជ្រើសរើសប្រើវា ជំនួសលើការគណនាលទ្ធផលដោយដៃ។