Skip navigation

មត្តេយ្យសិក្សា

ទំព័រនេះដាក់ជាក្រុមនូវសម្ភារៈសិក្សាឌីជីថលទាំងអស់ដែលមានសម្រាប់មត្តេយ្យសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ។ ដែលត្រូវសម្ភារៈសិក្សានេះត្រូវបានបែងចែកជាបីក្រុមនៃកញ្ចប់សម្ភារៈសិក្សា ដោយមានសម្ភារៈសិក្សាត្រូវបានប្រើផ្ទាល់ដោយសិស្ស (ដោយមានជំនួយពីឪពុកម្តាយ) វីដេអូជួយដល់ឪពុកម្តាយក្នុងការរៀនអំពីការអភិវឌ្ឍន៍របស់កុមារតូច  ព្រមទាំងវីដេអូ និងឯកសារដែលគ្រូត្រូវប្រើសម្រាប់ការបង្រៀន។

សម្ភារៈសម្រាប់កុមារ

រឿងនិទានអប់រំដែលថតជាសំឡេង សម្រាប់កុមារស្តាប់។

  • សៀភៅលំហាត់ កូនស្វាឆ្លាត

ឪពុក​ម្ដាយ​ដែលចង់ជួយកូនឱ្យសរសេរអក្សរបាន​ត្រឹមត្រូវ ស្អាត​ មាន​របៀប​ និង​រហ័ស​ អាច​ ទាញ​យក​ សៀវភៅ​ទាំងនេះនៅទីនេះ  ឬរក​ជាវ​តាមបណ្ណាគារ​ដែល​នៅ​ក្បែរ​ផ្ទះ ។

សៀភៅលំហាត់ កូនស្វាឆ្លាត (សម្រាប់កុមារអាយុ ៣-៤ ឆ្នាំ)

          

សៀភៅលំហាត់ កូនស្វាឆ្លាត (សម្រាប់កុមារអាយុ ៥ឆ្នាំ)

                         

សម្ភារៈសម្រាប់មាតាបិតា

កម្រងវីដេអូតាមរយៈកម្មវិធីទូរទស្សន៍ដែលពន្យល់ពីដំណាក់កាលផ្សេងៗដែលកុមារឆ្លងកាត់ក្នុងការអភិវឌ្ឍន៍ និងរបៀបដែលឪពុកម្តាយអាចជួយកុមារតាមចំណុចនីមួយៗនៃការលូតលាស់របស់កុមារតូច។

សម្ភារៈសម្រាប់គ្រូបង្រៀន

ជាកម្រងវីដេអូរបស់គ្រូល្អៗបង្រៀនថ្នាក់មត្តេយ្យសិក្សា ដែលជាគម្រូបង្រៀនសម្រាប់គ្រូផ្សេងទៀត។

  • សៀវភៅ ណែនាំគ្រូ សម្រាប់សៀវភៅ លំហាត់ កូនស្វាឆ្លាត 

បណ្តុំនៃសៀវភៅលំហាត់ កូនស្វាឆ្លាត ដែលមានការណែនាំគ្រូ ដោយរួមបញ្ចូលសកម្មភាពសប្បាយៗដែលគ្រូអាចធ្វើបាននៅក្នុងថ្នាក់ដែលទាក់ទងទៅនឹងសកម្មភាពនៅក្នុងសៀវភៅលំហាត់។

សៀវភៅ ណែនាំគ្រូ កូនស្វាឆ្លាត​ ក្រុម ខ (មត្តេយ្យសិក្សាកម្រិតទាប និងកម្រិតមធ្យម)

សៀវភៅ ណែនាំគ្រូ កូនស្វឆ្លាត​ ក្រុម ស​ (អក្សរ មត្តេយ្យសិក្សាកម្រិតខ្ពស់)

សៀវភៅ ណែនាំគ្រូ កូនស្វឆ្លាត​ ក្រុម ល (លេខ មត្តេយ្យសិក្សាកម្រិតខ្ពស់)