បន្ទាប់​ពី​សិក្សា​វគ្គសិក្សា​នេះ លោក​អ្នក​នឹង ៖

  • អាច​ដឹង​ពី​តួនាទី និង​មុខងារ​ផ្សេង​ៗ​របស់​គ្រូ​លើ​បណ្ដាញ នៅ​ក្នុង​សហគមន៍​រៀន​និម្មិត ។
  • អាច ​ដឹង និង​អាច​ប្រើប្រាស់​ដំណើរការ​នៃ​ការ​ទំនាក់ទំនង​ផ្សេង​ៗ យ៉ាង​មាន​ប្រសិទ្ធិភាព ព្រម​ទាំង​អាច​ស្វែងយល់​អំពី​ប្រភេទ​អ្នក​ចូលរួម​ផ្សេង​ៗ ដែល​នឹង​ជួប​ប្រទះ នៅ​ក្នុង​ការ​រៀន​តាម​រយៈ​អេឡិច-ត្រូនិក ។
  • អាច​ ដឹង និង​អាច​ដោះស្រាយ​នូវ​បរិយាកាស​សង្គម និង​លក្ខណៈ​អន្តរ​វប្បធម៌​ផ្សេង​ៗ នៅ​ក្នុង​វគ្គសិក្សា សម្រាប់​ការ​រៀន​តាម​រយៈ​អេឡិចត្រូនិក ។
  • អាច​ដឹង និង​អាច​ប្រើប្រាស់​ទម្រង់​ផ្សេង​ៗ​របស់​មេឌៀ សម្រាប់​ធ្វើការ​ទំនាក់ទំនង កំឡុង​ពេល​បង្រៀន ។
  • អាច​ដឹង និង​អាច​អនុវត្ត​នូវ​ជំហាន​ផ្សេង​ៗ ក្នុង​ការ​គ្រប់គ្រង​វគ្គសិក្សា និង​សិស្ស ។