វគ្គសិក្សា ស្ដីពី មូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុ
សេចក្ដីផ្ដើម
ចំណេះដឹងហិរញ្ញវត្ថុ គឺសំដៅទៅលើចំណេះដឹង និងសមត្ថភាពក្នុងការយល់ដឹងអំពីដំណើរការរបស់ សាច់ប្រាក់ និងរបៀបគ្រប់គ្រងសាច់ប្រាក់។ មូលដ្ឋានគ្រឹះចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានចំណេះដឹង សម្រាប់ សិស្សានុសិស្សសិក្សាបន្ថែម នៅកម្រិតមធ្យមសិក្សា ដើម្បីលើកកម្ពស់ការអប់រំចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ នៅ តាមសាលារៀន ក្នុងគោលដៅជួយជំរុញឱ្យ សិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រង ចេះប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាព បង្កើនការប្រុងប្រយ័ត្ន និងមានទម្លាប់ល្អក្នុងការចាយវាយ។