ម៉ូឌុលនេះត្រូវបានរៀបចំឡើង សម្រាប់សាស្ត្រាចារ្យ ឬអ្នកជំនាញផ្នែកសិក្សាអប់រំ ដែលមានផែនការនឹងគ្រប់គ្រងវគ្គសិក្សាតាមរយៈអេឡិចត្រូនិក នៅស្ថាប័នរបស់ខ្លួន ។ ម៉ូឌុលនេះនឹងផ្ដល់ជូននូវជំនាញ និងវិធីសាស្ត្រគ្រប់គ្រងគម្រោងជាក់ស្ដែងមួយ ដែលនឹងអាចយកទៅលៃតម្រូវ និងអនុវត្តនៅក្នុងស្ថាប័នអប់រំរៀងៗខ្លួន ។
គោលបំណងសំខាន់ៗរបស់ម៉ូឌុលនេះ មានដូចជា ៖
- ស្វែងយល់អំពីមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងគម្រោង ដោយផ្ដោតសំខាន់លើគម្រោងវគ្គសិក្សាតាមរយៈអេឡិចត្រូនិក
- ស្វែងយល់អំពីជំហានសំខាន់ៗ នៃវដ្ដគម្រោង
- សិក្សាស៊ីជម្រៅទៅលើវិធីសាស្ត្រក្នុងការធ្វើផែនការគម្រោងវគ្គសិក្សាតាមរយៈអេឡិចត្រូនិក
- ស្វែងយល់លម្អិតទៅលើដំណើរការ និងកិច្ចការត្រូវបំពេញ នៅពេលអនុវត្តគម្រោងវគ្គសិក្សា
- ស្វែងយល់អំពីការវាយតម្លៃគម្រោងវគ្គសិក្សា