បន្ទាប់​ពី​សិក្សា​វគ្គសិក្សា​នេះ លោក​អ្នក​នឹង ៖

  • អាច​កំណត់​អត្ថន័យ​របស់​ពាក្យ​ថា «ការ​រៀបចំ​វគ្គ​សិក្សា»​ និង​ដឹង​អំពី​ដំណាក់កាល​នីមួយ​ៗ​នៃ​ដំណើរការ​របស់​វា
  • អាច ​កំណត់​នូវ​តម្រូវ​ការ​ជាក់លាក់ ​សម្រាប់​ការ​បណ្ដុះបណ្ដាល និង​ដឹង​អំពី​ដែន​លក្ខខណ្ឌ​សំខាន់​ៗ សម្រាប់​ការ​បង្កើត​វគ្គសិក្សា​លើ​បណ្ដាញ និង​ការ​វាយតម្លៃ​ទៅ​លើ​លក្ខខណ្ឌ​ទាំង​នោះ
  • អាច​វិភាគ​ក្រុម​គោលដៅ ដើម្បី​ស្វែងរក​លក្ខណៈ​ដែល​ពាក់ព័ន្ធ ទៅ​នឹង​ការ​បង្កើត​វគ្គសិក្សា​របស់​ពួក​គាត់ និង​អាច​ពិពណ៌នា​លក្ខណៈ​ទាំង​នោះ នៅ​ក្នុង​ជីវប្រវត្តិ​របស់​អ្នក​រៀន (Leaner Profile)
  • អាច​បែង​ចែក​កម្រិត​នៃ​ភាព​ជាក់លាក់ និង​ផ្នែក​ផ្សេង​ៗ​ នៅ​ក្នុង​ការ​កំណត់​គោលបំណង​នៃ​ការ​សិក្សា ។ ពួកគេ​អាច​កំណត់​នូវ​គោលបំណង​លៃ​តម្រូវ​ផ្សេង​ៗ (Fine-tuned Objectives)
  • ដឹង​ពី​លក្ខណៈ​នៃ​ការ​រៀន​តាម​រយៈ​អេឡិចត្រូនិក ព្រម​ទាំង​អាច​ពន្យល់​ពី​លក្ខណៈ​ទាំង​នោះ​បាន
  • អាច​ពិពណ៌នា​អំពី​សេណារីយោ​នៃ​ការ​រៀន​តាម​រយៈ​អេឡិចត្រូនិក (E-learning Scenarios) និង​អាច​កំណត់​នូវ​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​ពួកវា